ផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

21

មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យ៖

 

មន្ទីរកិច្ចការនារីខេត្តឧត្ដរមានជ័យបានរៀបចំ ការអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ ដល់ប្រជាពលរដ្ឋសរុបចំនួន ១,៩១៧ នាក់ (ស្រី ១,១៣៦នាក់) មកពី ៨ភូមិ ។ ការផ្សព្វផ្សាយនេះមានគោលបំណងឱ្យប្រជាពលរដ្ឋមានការយល់ដឹងអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងការផ្តល់សេវាជួយជនរងគ្រោះដែលកើតមាននៅតាមសហគមន៍របស់ពួកគាត់ ។

 

លើសពីនេះមន្ទីរកិច្ចការនារីខេត្តបានបន្តផ្សព្វផ្សាយបន្ថែម ពីវិធានការបង្ការការចម្លងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រោយពីបញ្ចប់ការផ្សព្វផ្សាយប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ពីនិយមន័យនៃអំពើហិង្សាក្នុងគ្រួសារ ប្រភេទនៃអំពើហិង្សា និងកត្តាដែលបង្កឱ្យកើតមានអំពើហិង្សាក្នុងគ្រួសារ ក្នុងនោះមន្ទីរកិច្ចការនារីក៏បានធ្វើការបញ្ជ្រាបយេនឌ័រ និងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីនៅតាមសហគមន៍ ។

 

ថ្ងៃច័ន្ទ ៧កើត  ដល់ថ្ងៃសុក្រ ១២ កើត ខែស្រាពណ៍ ឆ្នាំកុរ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧-៣១ ខែកក្កដា ឆ្នាំ២០២០​ ។