ពិធីចែកអំណោយដល់គ្រួសារស្ត្រីងាយរងគ្រោះ និងផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩

15

មន្ទីរកិច្ចការនារីខេត្តប៉ៃលិន៖

 

មន្ទីរកិច្ចការនារីបានចូលរួមរៀបចំ ពិធីចែកអំណោយដល់គ្រួសារស្ត្រីងាយរងគ្រោះ និងផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ ១៩ នៅឃុំទូ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ពិធីចែកអំណោយនេះមានការចូលរួមពី ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាស្រុក ក្រុមការងារចុះមូលដ្ឋាន អភិបាលរងស្រុក មន្ត្រីរដ្ឋបាលស្រុកនិងអាជ្ញាធរក្នុងមូលដ្ឋាន។

 

អំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលខេត្ត ដែលចែកជូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន ៤៨គ្រួសារ ។ ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម  ត្រីខ១យួ និងទឹកត្រី១យួ ។

ថ្ងៃអង្គារ ០៨កើត ខែ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ។