កិច្ចប្រជុំពិភាក្សាពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់

40

មន្ទីរកិច្ចការនារីខេត្តស្វាយរៀង៖

 

ប្រធាន មន្ទីរកិច្ចការនារីខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សា  ពង្រឹងវិធានការទប់ស្កាត់  និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់  នៅទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត  ក្រោមអធិបតីភាពលោកជំទាវ  ឯក  សុវណ្ណភារៈ  អភិបាលរងនៃគណៈអភិបាលខេត្ត   និងជាអនុប្រធានអចិន្ត្រៃយ៍គ.ខ.ប.ជ។

 

កិច្ចប្រជុំនេះមានការចូលរួមពី លោក  លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ  និងអាជ្ញាធរច្រកព្រំដែនអន្តរជាតិបាវិត  វត្តមានសរុប  ២០ នាក់  (ស្រី្ត ៨នាក់) ។ កិច្ចប្រជុំនេះមានគោលបំណង  ពិភាក្សាពង្រឹងវិធានការទប់ស្កាត់  និងគ្រប់គ្រងពលករឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់  និងបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធការវិលត្រឡប់  និងនីតិវិធីនៃការគ្រប់គ្រងលំហូរពលករឆ្លងកាត់ព្រំដែនដែលព្យាយាមឆ្លងដែនទៅមកដោយខុសច្បាប់  ព្រមទាំងផ្សព្វផ្សាយពីវិធានការលេខ  ១៣៩៦  ស.ជ.ណ. របស់ក្រសួងមហាផ្ទៃផងដែរ។

 

ថ្ងៃចន្ទ  ៧កើត  ខែស្រាពណ៍  ឆ្នាំជូត  ទោស័ក  ព.ស.២៥៦៤  ត្រូវនឹងថ្ងៃទី  ២៧  ខែ  កក្កដា ឆ្នាំ២០២០ ។