ពិធីប្រគល់ទទួលសម្ភារៈផ្សព្វផ្សាយព័ត៌មានឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្នុងអំឡុងពេលកូវីដ-១៩

32

មន្ទីរកិច្ចការនារីខេត្តរតនៈគីរី៖

 

ថ្នាក់ដឹកនាំរបស់មន្ទីរកិច្ចការនារីខេត្ត  បានចូលរួមក្នុងពិធីប្រគល់ទទួលសម្ភារៈផ្សព្វផ្សាយព័ត៌មានឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ  ក្នុងអំឡុងពេលកូវីដ-១៩  នៅស្រុកអណ្ដូងមាស  និងស្រុកអូរយ៉ាដាវ  ដែលមានអ្នកចូលរួមសរុបចំនួន ៤០នាក់ ( ស្រ្តី១៤នាក់) ។ សម្ភារៈដែលចែកជូនមាន៖ ម៉ាស75ប្រអប់  អាកុល100ម.ល ចំនួន 355ដប សាប៊ូ  2800ដុំ ផ្លិត280 ផ្ទាំងរូបភាពផ្សព្វផ្សាយ1000សន្លឹក កូនសៀវភៅសម្រាប់អ្នកផ្ដល់សេវា75ក្បាល កាបូប 280 ។

សម្ភារៈទាំងអស់នេះនឹងត្រូវប្រើដើម្បីធ្វើការផ្សព្វផ្សាយ តាមភូមិឃុំ ដើម្បី៖

 

  1. បង្កើនការយល់ដឹងដល់អ្នកផ្ដល់សេវា និងប្រជាពលរដ្ឋទូទៅអំពីបញ្ហាជម្ងឺកូវីដ-19 និងវិធីការពារ ។
  2. ផ្សព្វផ្សាយពីសេវាឆ្លើយតបទាន់ហេតុការណ៍ជួយជនរងគ្រោះដោយអំពើហិង្សទាក់ទងនឹងយេនឌ័រ ក្នុងកំឡុងពេលរីករាលដាលនៃជម្ងឺកូវីដ-19 នេះ ។

 

នៅថ្ងៃសុក្រ ៣រោច និងថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៧ និងថ្ងៃទី១០ ខែសីហា គ.ស២០២០។