ការចិញ្ចឹមកូនតាមបែបវិជ្ជមាន

48

មន្ទីរកិច្ចការនារីខេត្តរតនគីរី៖

នៅថ្ងៃពុធ​​ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០  មន្រ្តីជំនាញរបស់មន្ទីរកិច្ចការនារីខេត្តរតនគីរី បានរៀបចំផ្សព្វផ្សាយស្ដីពីការចិញ្ចឹមកូនតាមបែបវិជ្ជមាន ក្រោមប្រធានបទការប្រាស្រ័យទាក់ទងក្នុងគ្រួសារ ដល់ប្រជាពលរដ្ឋនៅតាមភូមិ នៅក្នុងស្រុកលំផាត់ និងស្រុកអូរជុំ ។ ការផ្សព្វផ្សាយនេះមានគោលបំណង ចង់ឱ្យសមាជិកនៅក្នុងគ្រួសារ ចេះចែករំលែកព័ត៌មាន ឱ្យគ្នាទៅវិញទៅមក និងមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ ក៏ដូចជាមួយអ្នកដ៏ទៃ ដែលនៅជុំវិញខ្លួន ។

កុមាររៀន អ្វីល្អ អ្វីមិនត្រឹមត្រូវ និងទទួលការស្រលាញ់ ពីមនុស្សនៅជុំវិញខ្លួនរបស់ពួកគេ សង្កេតមើលពីការប្រាស្រ័យទាក់ទង របស់ជនគំរូ ដូចជា ឪពុកម្តាយ ពូមីង បងប្អូន ៕